យោងតាមប្រភពសារព័ត៌មានបរទេស (Asiaone) ដែលបានចេញផ្សាយកាលពីម្សិលមិញនេះបានបញ្ជាក់អោយដឹងថា មានស្រ្តីម្នាក់​  បានផ្តល់កំណើតកូនរបស់ខ្លួននៅក្នុងរោងភាពយន្ត។

គួរបញ្ជាក់ផងដែរថា  រឿងហេតុការណ៍មួយនេះ  បានកើតឡើងនៅក្នុងរោងភាពយន្តមួយកន្លែង នាភាគខាងជើងប្រទេសឥណ្ឌា  ខណៈពេលដែលស្ត្រីជាម្តាយកំពុងតែមើលខ្សែភាពយន្តឥណ្ឌា  (Sudigadu) ដែលចូលរួមសម្តែងដោយតារាសម្តែងប្រុសឈ្មោះ Allari Naresh ។

width=501

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមថា ស្រ្តីរូបនោះមានឈ្មោះថា Parimala ត្រូវបានអោយដឹងថា  នាងបានផ្តល់កំណើតដល់កូនរបស់ខ្លួននៅក្នុងរោងភាពយន្ត  បន្ទាប់ពីនាងមានអារម្មណ៍រាងមិនស្រួលពោះ ។  ភ្លាមៗនោះ អ្នកចាត់ការប្រចាំរោងកុននេះផ្ទាល់  ក៏បានបញ្ឈប់ការចាក់បញ្ជាំងខ្សែភាពយន្ត ដោយងាកក្រឡេកទៅធ្វើការជួយសង្រ្គោះ។

ទោះបីជា មានការអន្តរាគមន៍ក៏ដោយ  ដោយរំពឹងថា នាងនឹងអាចទៅសំរាលកូននៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីឡានសង្គ្រោះបន្ទាន់បានមកដល់​  តែរំពេចនោះនាងក៏បានផ្តល់កំណើតដល់កូនប្រុសរបស់ខ្លួននៅទីនោះតែម្តង ដែលក្រោយមក កូនប្រុសនោះត្រូវបានដាក់ឈ្មោះអោយថា Sudi Naresh ៕

ដោយ​ ៖ រិទ្ធីប្រភព ៖ yourhealth