លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្នើរសភាអោយអនុម័តច្បាប់ស្ដីពីអាពាហពិពាហភេទដូចគ្នាស្របច្បាប់ក្នុងឆ្នាំ ២០១២ នេះ។
ក្នុងនោះវាបានក្លាយជាបញ្ហាក្ដៅមួយដែលមនុស្សភាគច្រើននៅសហរដ្ឋអាមេរិកពេញចិត្តព្រោះវាបង្ហាញពីសេរីភាពពិតប្រាកដ នៃការរស់នៅក្នុងប្រទេសដែលជាបិតានៃរបបសេរី។ ក្នុងនោះក៏មានការធ្វើស្ទង់មតិផងដែរអំពីបញ្ហានេះ។ក្នុងនោះសំនួរ ២ ដែលទី ១ គេបានសួរថា តើវាខុសឆ្គងឬទេចំពោះការរៀបការភេទដូចគ្នា? ក្នុងនោះក្នុងចំណោម ១០០% មាន ៤៧% ហើយដែលបាននិយាយថាការរៀបការបែបនេះគឺខុសឆ្គងជាខ្លាំងបើតាមការចែងក្នុងព្រះគម្ពីបីប ហើយមាន ២០% បាននិយាយថាវាជារឿងធម្មជាតិដែលមនុស្សប្រុសគួរណារៀបការជាមួយមនុស្សស្រី ១៦% បានចាត់ទុកវាជាអំពើចាកសីលធម៌ហើយក្រៅពីនេះគឺផ្សេងៗ។ក្នុងនោះសំនួរទី ២ បានសួរថា តើវាមានចំណុចល្អដែរឬទេចំពោះការផ្ដល់សិទ្ធអោយរៀបការជាមួយភេទដូចគ្នាបែបនេះ? ក្នុងនោះ ១០០% មាន ៣២% បាននិយាយថាវាជារឿងល្អព្រោះវាគឺជាអ្វីដែលបង្ហាញថាសហរដ្ឋអាមេរិកគឺជាប្រទេសដែលគោរពដល់សិទ្ធិមនុស្ស ហើយ ៣២% ទៀតបាននិយាយថាវាគឺជាផលល្អដែលមនុស្សអាចមានសិទ្ធិពិតប្រាកដក្នុងការជ្រើសរើសប្ដីប្រពន្ធក្រៅពីនេះគឺផ្សេងៗ៕
ដោយ៖ ផានិតប្រភពពី៖ gallup