តារាបរទេស ៖ បើតាមការអោយដឹងពីអត្ថបទ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌ចិន​អោយដឹងថា​ តារាសម្តែងល្បីឈ្មោះគឺលោក Nicholas Tse នឹងលោក Lau Ching Wan ស្ទើរតែឆេះខ្លោចខ្លួននៅក្នុងការឈុតសម្តែងខ្សែភាពយន្តរបស់ Hong Kong ។

គួរបញ្ជាក់ផងដែរថា​   ខ្សែភាពយន្តដែលប្រកបទៅដោយផ្ទាំងទស្សនីយភាពគ្រោះថ្នាក់ច្រើននោះនឹងត្រូវបានចេញផ្សាយនៅថ្ងៃទី ១៣  ខែតុលាខាងមុននេះ  ដែលត្រូវបានគេស្គាល់ថាមានចំណងជើង​ The Bullet Vanishes ។

width=491

លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមផងដែរថា​ រឿងបាញ់ប្រហារមួយនេះ ត្រូវបានចូលរួមសម្តែងដោយតារាកំពូលៗរួមមានដូចជា លោក Nicholas Tse នឹង លោក Lau Ching Wan ជាដើម ដែលស្តិតនៅក្រោមការដឹកនាំថត ពីសំណាក់ផលិតករ Derek YeTung Sing ក៏ដូចជាអ្នកដឹកនាំសម្តែង Derek Yee Tung Sing ។

width=491

គួររំឮកផងដែរថា​  បើយោងតាមសម្តីតារាសម្តែងគឺលោក  Nicholas Tse  នឹង  លោក Lau Ching Wan ដើរតួជាកំពូលអ្នកស៊ើបអង្កេតឆ្លាតវៃ ក៏ដូចជាក្លាហាននៅក្នុងមួយនេះ បានបញ្ជាក់អោយដឹងផងដែរថា  រឿងនេះពោរពេញទៅដោយផ្ទាំងទស្សនីយភាពគ្រោះថ្នាក់   ក៏ដូចជារន្ធត់  ដែលមានពេលមួយនោះ  ពួកយើងស្ទើរតែឆេះខ្លោចខ្លួនដោយសារតែជួយក្មេងស្រីមា្នក់  ចេញពីកណ្តាប់ដៃពួកឧក្រិដ្ឋជន ហើយអ្វីរិតតែអស្ចារ្យនោះគឺថា វាគឺជារឿងមួយដ៏ល្អបំផុតនាចុងឆ្នាំនេះក្នុងការបំរើចំណីចក្ខុរបស់ទស្សនិកជនទាំងអស់គ្នា៕

ដោយ ៖ រិទ្ធីប្រភព ៖ asian