យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ កាលពេលថ្មីៗនេះថា ការលេងហ្គេម 'Angry Bird' ពិតជាអាចនាំអ្នកទៅរកភាពឆ្លាតវៃ មានដំណោះស្រាយរាល់ឧបសគ្គទាំងឡាយ ក៏ដូចជា អាចមានទំនាក់ទំនងល្អ ជាមួយមនុស្សដែលរស់នៅជុំវិញខ្លួនយើងផងដែរ។(ការលេងនោះ ក៏មានពេលវេលា និងការកំណត់ដែរ មិនត្រូវលេងរហូតដល់ភ្លេចម៉ោងបាយទឹក ឬម៉ោងធើ្វការទេ)។

width=453

លោកស្រី Jane McGonigal ជនជាតិអាមេរិក ដែលជាអ្នក Desing ហ្គេមនេះឡើងបាននិយាយថា បើយោងតាមការស្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា ក្នុងមួយថ្ងៃ ក៏មានមនុស្សយ៉ាងហោចណាស់ ៣០០លាននាក់ជុំវិញពិភពលោក ចូលលេងហ្គេមនេះដែរ។

width=455

លោកស្រី Jane McGonigal

width=454លោកស្រីចោទជាសំនួរថា ហេតុអ្វីបានជាមនុស្សចូលលេងហ្គេមនេះ អាចមានភាពឆ្លាតវៃនិង ចេះដោះស្រាយរាល់បញ្ហា ក៏ដូចជាមានទំនាក់ទំនងល្អ? ចម្លើយគឺថា ដោយសារតែរូបភាពរបស់ហ្គេមមួយនេះ គឺវាមានភាពស្មុគស្មាញបន្ដិចដែរ ដែលរូបភាពទាំងនោះបានផ្ដោតទៅលើធាតុសំខាន់ៗ ៤ គឺរូបរាងកាយ ចិត្ដ អារម្មណ៍ និងវិទ្យាសាស្រ្ដសង្គមពិត។ (physical, mental,emotional and social.)៕