មីង​ផា​ន ប្រ​ព​ន្ឋ​ពូ​សំ​ស្លាប់​ដោយសារ​ជំងឺ ។​ពូ សំ​បាន​រៀបចំ​ពិធី​បុណ្យសព ជូន​ប្រ​ព​ន្ឋ​គាត់​តាម​ប្រពៃណី។ ​ពេល​ដែល​សែង​សាកសព យក​មក​បូជា ចៃដន្យ​អ្វី អ្នក​សែង​ក្តា​រម​ឈូ​ម​ម្នាក់ ជំពប់​ជើង​នឹង​ដុំ​ថ្ម ដោយ​ចៃដន្យ ធ្វើ​អោយ​មឈូស​ជ្រុល​ទៅ​បុក នឹង​ដើមឈើ នៅ​ក្បែរ​រណ្តៅ​សព។

/

ភ្លាម​នោះ មានរឿង​មិន​គួរ​អោយ​ជឿ កើតឡើង មីង​ផា​ន​ស្រាប់តែ​រស់​ឡើង​វិញ!​។ គាត់​រស់នៅ​ជាមួយ​ពូ​សំ បាន​ ៦​ឆ្នាំ ក៏​ឈឺ​ស្លាប់​ម្តងទៀត។ ពូ​សំ បាន​រៀបចំ​ពិធី​បុណ្យសព   ជូន​ប្រ​ព​ន្ឋ​ម្តងទៀត ពេល​មនុស្ស​ ៤​នាក់​ កំពុង​សែង​ក្តារ​មឈូស​យក​ទៅ​បូជា ជិត​ដល់​កន្លែង​ដែល​បូជាសព ពូ​សំ​ស្រែក ​ប្រយ័ត្ន​បុក​ដើមឈើ!៕

ដោយ៖ វណ្ណៈប្រភព៖ khmerjoke