ថៃ ៖ ដោយសារតែរឿង បុព្វេសន្និវាស ភាគ ២ នឹងត្រូវចាប់ផ្តើមថតដល់ទៅដើម ២០១៩ ឯណោះ ដូច្នេះហើយអ្នកគាំទ្រត្រូវរង់ចាំយូរទៀត ដើម្បីបានទស្សនារឿងរបស់លោក Pope Thanawat និងនាង Bella Ranee សម្តែងជាគូជាមួយគ្នាជាថ្មីម្តងទៀត ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

/

យោងតាមប្រភពមួយរបស់ប្រទេសថៃបានឲ្យដឹងថា អ្នកដឹកនាំម្នាក់គឺនាង Nong Arunosha អាចនឹងចាប់ដៃគូរវាង លោក Pope Thanawat និងនាង Bella Ranee ក្នុងរឿងភាគថ្មីមួយផ្សេង ក្រៅពី បុព្វេសន្និវាស ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ យើងមិនទាន់មានភាពជាក់លាស់ ១០០ ភាគរយនៅឡើយទេ ដូច្នេះត្រូវរង់ចាំ នាង Nong Arunosha ចេញមុខបកស្រាយទាក់ទងនឹងរឿងនេះសិន ៕

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews