អន្តរជាតិ  ៖ ​ យោងតាមសេចក្តីរាយការណ៍  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស  cbslocal  កាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសវ័យ ៣២ ឆ្នាំម្នាក់ត្រូវដេកគុក ២០ ឆ្នាំ បន្ទាប់ពីគាត់ ខាំអ្នករស់នៅរួមបន្ទប់ជាមួយគ្នា។

width=478

គួរបញ្ជាក់ផងដែរថា​ បុរសវ័យ  ៣២  ឆ្នាំ រូបនោះ មានឈ្មោះថា Jacques Quinn  ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Texas  សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត  ការចាប់ឃាត់ខ្លួន  ក៏ដូចជា ការសំរេច   ក្នុងការដាក់ពន្ធនាគារនេះ  អាចធ្វើទៅបាន  បន្ទាប់ពីភ្នាក់ងារមានសមត្តកិច្ចបានរកអោយឃើញថាគាត់បានខាំ  មនុស្សស្រីម្នាក់ ដែលជាអ្នករស់នៅរួមបន្ទប់ជាមួយគ្នា ខណៈពេលដែលគាត់កំពុងតែឈ្លោះគ្នាជាមួយមិត្តស្រី ក៏ដូចជាស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងបីនាក់ រស់នៅក្នុងបន្ទប់តែមួយ។ទន្ទឹមនឹងមានការចាប់ឃាត់ខ្លួនប៉ូលីសក៏បានរកអោយឃើញថា គាត់មិនត្រឹមតែជាប់ចោទពីបទបង្ករបួសស្នាមប៉ុណ្ណោះទេ តែក៏ជាប់ចោទពីបទរត់ពន្ធគ្រឿងញៀន  និង ចោរកម្មថែមទៀតផង ដែលក្រោយមកទើបឈានទៅដល់ការសំរេចដាក់ពន្ធនាគារ ២០ ឆ្នាំតែម្តង៕

ដោយ ៖ រិទ្ធីប្រភព ៖ cbslocal