ថ្ងៃនេះ អ្នកគ្រូនី បង្រៀនពីមេរៀនសាសនា ដែលនិយាយពាក់ព័ន្ធពីនរក និង ឋានសួគ៌។ បើសិននរណាទៅឋាននរក ទីនោះ  ជាកន្លែងរស់នៅរបស់មនុស្សសាងបាប ហើយយមមបាលនឹងវាយធ្វើបាបយ៉ាងខ្លាំង ប៉ុន្តែបើសិនជា នរណាបានទៅឋានសួគ៌ ទីនោះជាកន្លែងរស់នៅមនុស្សអ្នកល្អ និង ជាទីកន្លែងស្រស់ស្អាតណាស់។ ពោលចប់ អ្នកគ្រូក៏សួរ ទៅសិស្សតូចៗ របស់ខ្លួន។

/

អ្នកគ្រូ៖ តើអ្នកណាចង់ទៅឋានសួរខ្លះ លើកដៃ? ពេលនោះ កូនសិស្សក្នុងថ្នាក់រៀន គ្រប់ៗគ្នា លើកដៃគ្រប់គ្នា លើកលែងតែក្មេងស្រីលីនដា ម្នាក់ប៉ុណ្ណោះមិនលើកដៃ។ ដោយឆ្ងល់ អ្នកគ្រូ ក៏សួរ ទៅលីនដា! អ្នកគ្រូ៖ លីនដា! ហេតុអ្វីប្អូនមិនលើកដៃ មិនចង់ទៅឋានសួរ នឹងគេទេឬ? លីនដា៖ ចង់ទៅអ្នកគ្រូ! ប៉ុន្តែអ្នកម៉ាក់  ខ្ញុំប្រាប់ថា ថ្ងៃនេះចេញពីរៀនហើយ  ឲ្យប្រញាប់ត្រលប់ទៅផ្ទះវិញ! អញ្ចឹងហើយ ខ្ញុំទៅឋានសួគ៌ ជាមួយមិត្តភក្តិមិនបានទេ!អ្នកគ្រូ៖ !!!!!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke