ភ្នំពេញៈ អ្នកមេម៉ាយក្តៅ ស្រួយចាយសម្រស់ អ្នកនាង សុខ ស្រីនាង បន្ទាប់ពីបានលែងលះ ជាមួយស្វាមីដែល ជាអតីតតារាចម្រៀង លោក ស៊ី សុវត្ថិ តាមផ្លូវច្បាប់រួចមក នាងតែងតែប្រកាសក្តែងៗថា មិនត្រូវការ មនុស្សប្រុសមកស្អំ បេះដូងជំនួសអតីតស្វាមីទេ ។ ថ្មីៗនេះស្រាប់តែ មានការលេចឡើងថា តារាស្រីរូបនេះ ខិតខំថែសម្ផស្ស ទាំងព្រឹកទាំងល្ងាច និងទើបតែធ្វើការវះកាត់ ពង្រីកដើមទ្រូងឲ្យកាន់តែធំ ដើម្បីផ្គាប់ចិត្ត ម្ចាស់ស្នេហ៍ថ្មី ដែលគេដឹងថា ជាបុរសសម្បូរ ទ្រព្យចាយមិនអស់។

បន្ទាប់ពីអ្នកមេម៉ាយចាយរាង អ្នកនាង សុខ ស្រីនាង លែងលះប្តីរួចមក គេសង្កេតឃើញថា រូបសម្រស់របស់នាង កាន់តែស្រស់ស្អាត លេចធ្លោរខ្លាំងជាងមុន ដោយនាងចំណាយ ពេលក្នុងការថែរក្សា សម្ផស្សច្រើន ។ នៅពេលដែលនាង បានត្រឡប់មក ចាប់អាជីពថ្មី ក្នុងវិស័យសិល្បៈវិញ ក្រោយពីលែងស្វាមីនោះ គេមិនដែលឃើញ តារាមួយនេះ បង្ហាញពីភាពសោក សង្រេងកំសត់ស្រងូតស្រងាត់ ឈឺចាប់ស្អិតទ្រូងអ្វីឡើយ ។ ផ្ទុយទៅវិញ គឺគេបែរជាឃើញ សម្រស់របស់នាង បែរជាកាន់តែស្រស់ស្អាត ពីមួយថ្ងៃទៅមួយ រហូតធ្វើឲ្យកំលោះសង្ហា សម្បូរទ្រព្យជាច្រើន ប្រជែងគ្នាតាមស្នេហ៍ និងចង់ធ្វើជាអ្នកស្អំ បេះដូងអ្នកមេម៉ាយ រូបនេះទៀតផង។

ថ្មីៗនេះ អ្នកនាង សុខ ស្រីនាង បានធ្វើឲ្យមហាជន មានចម្ងល់ពីរូប សម្រស់ស្រស់ស្អាត ហើយក៏មានប្រភព ព័ត៌មានក្រៅផ្លូវការ បង្ហើបប្រាប់ឲ្យដឹងថា តារាស្រីរូបនេះ បានចំណាយ ពេលវេលាច្រើន ទៅលើការថែទាំសម្ផស្ស ក្រៅពីការងារសិល្បៈ ។ថ្មីៗនេះនាងទើប តែធ្វើការវះកាត់ ពង្រីកទំហំដើមទ្រូង ឲ្យធំមូលក្បំធំជាងមុន ដោយសារតែចង់ផ្គាប់ចិត្ត ម្ចាស់ស្នេហ៍ថ្មីរបស់នាង ដែលគេបង្ហើបប្រាប់ឲ្យដឹងថា ជាបុរសម្នាក់ ដែលសម្បូរមន្ត ស្នេហ៍សម្បូរលុយ ចាយមិនអស់ តែគេសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីផ្សះផ្សារ និងព្យាបាលការឈឺចាប់របស់នាងឲ្យជាសះស្បើយ។

មិនតែប៉ុណ្ណោះគេហាក់ដូចជាមិនទាន់ឃើញ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រូបនេះ បើកភ្លើងខៀវ ឲ្យបុរសនោះទេ ទំនងជានាងខ្លាចរអាជំពប់ នឹងរឿងស្នេហាដូចពី មុនធ្វើឲ្យនាងឈឺចាប់ ហើយមើលទៅ ។ តែទោះជានាង មិនបានបើកភ្លើងខៀវ ដល់បុរសនោះ ក៏ពិតមែនតែ យ៉ាងហោចណាស់ នាងក៏បាន បង្ហាញសញ្ញាវិជ្ជមាន ដល់បុរសនោះ មានន័យថានាងបើក ផ្លូវផ្តល់ឱកាសឲ្យ ៣០% ក្នុងការតាមប្រម៉ាញ់ យកបេះដូងរបស់នាង រហូតធ្វើឲ្យ នាងសម្រេចចិត្ត កែសម្ផស្ស និងដើមទ្រូង សម្រាប់ផ្គាប់ចិត្ត បុរសនោះថែមទៀតផង។

គេហទំព័រ LookingTODAY មិនអាចទាក់ទងទៅតួឯកស្រីក្នុងរឿង“វិញ្ញាណបិសាច ជញ្ជាក់ឈាម” អ្នកនាង សុខ ស្រីនាង បានទេ ដោយសារតែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិន អាចទាក់ទងបាន ហើយចំពោះលេខទូរស័ព្ទថ្មី ក៏នាងបដិសេធ មិនព្រមផ្ដល់ឲ្យ អ្នកសារព័ត៌មានដែរ ៕

width=500

width=500

width=500

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល