កាលពីពេលថ្មីៗកន្លងមកនេះក្រុមអ្នកបង្ហាញម៉ូដក្នុងតំបន់ ជាច្រើនរូបត្រូវបានគេជួលអោយទៅថតរូបជាមួយ មេគោញី នៅស្រុក Shanyin ខែត្រ Shanxi ប្រទេសចិន ដើម្បីធ្វើការ ឡង់សេ គោមេ។
នារីៗទាំងនេះត្រូវបានជួលដោយរដ្ឋអំណាចក្នុងតំបន់ដើម្បីអោយមកស្លៀក Bikini ឈថតជាមួយគោមេ ដើម្បីឡង់សេគោមេ អោយមហាជនចាប់អារម្មណ៍ឡើងវិញថា Shanxi ជាខែត្រដែលមានគោយកទឹកដោះល្អបំផុតនៅប្រទេសចិន។
ក្នុងថ្ងៃជាមួយគ្នានេះគេសង្កេតឃើញមានកម្មវិធីជ្រើសរើសរាជនីគោ ផងដែរដោយគេជ្រើសរើសតាមគុណភាពទឹកដោះ រូបរាង ពណ៌សំបុរ។នេះពិតជារឿងរ៉ាវមួយប្លែកដែលបានកើតឡើងនៅប្រទេសចិនពិតមែន៕







ដោយ៖ ម៉ូកាប្រភពពី៖ Chinabuzz