វៀតណាម៖ ក្រុមបុរាណវិទូ អូស្រ្តាលី និងវៀតណាម បានរកឃើញបង្គន់បុរាណចំណាស់មួយដែលមានអាយុកាល ៣,៥០០ឆ្នាំនៅភាគខាងត្បូងប្រទេសវៀតណាម កាលពីសប្តាហ៍មុន។

បង្គន់បុរាណនេះ ត្រូវបានគេរកឃើញនៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រពីទីក្រុង HCMនៅក្នុងតំបន់ Rach Nui ខេត្ត Long An។
អ្នកបុរាណវិទូ លោក Marc Oxenham មកពីសាកលវិទ្យាល័យជាតិអូស្រ្តាលី បានប្រាប់វិទ្យុអូស្រ្តាលីថា បង្គន់បុរាណនេះ ពិតជាមានមនុស្សជាច្រើនបានប្រើនៅក្នុងសម័យនោះ៕

ដោយ៖ វណ្ណៈប្រភព៖ asiaone