អាមេរិក៖ វីដេអូសំណើច និងបែបកំប្លែងមូយ ត្រូវបានគេបង្ហោះជាច្រើនតាមគេហទំព័រផ្សែងៗ ជាពិសេសគឺតាម You Tube តែម្ដង។ ពោល គឺខណៈដែលលោក Mangician Rich Ferguson បានសម្ដែង ដោយពាក់អាវធំ ដែលអាចលិបក្បាល និងករបស់គាត់អាចដកចុះឡើងបាន ហើយក៏បានដើរបន្លាចរាល់មនុស្សម្នាទាំងអស់ ដែលរស់ក្នុងរដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។
លោក MangicianRich Ferguson កំពុងសម្ដែង
ទោះបីមានមនុស្សជាច្រើន ជាពិសេស គឺក្មេងៗ បានខឹង និងភ័យខ្លាចគាត់ក៏ដោយ ក៏ពួកគេនូវតែយល់ថា លោក Rich Ferguson គ្រាន់តែធ្វើជាលក្ខណៈបែបកំប្លែង និងការកម្សាន្ដប៉ុណ្ណោះ។ នេះជាវីដេអូក្លីប ដែលលោក Rich Ferguson សម្ដែង។ សូមចុច ដើម្បីមើល៕
ដោយ៖ នារីប្រភព៖ youtube