ថៃ ៖ លោក ​Pope Thanawat ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ ក្រោយលេចមុខក្នុងរឿង បុព្វេសន្និវាស ដូច្នេះហើយទើបមានការងារជាច្រើនកំពុងតែទាក់ទងលោកដើម្បីផ្សព្វផ្សាយផលិតផលរបស់ពួកគេ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបាននិយាយថា ថ្លៃខ្លួនរបស់ លោក Pope thanawat រហូតដល់ ២,៥០០,០០០ ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ។

សម្រាប់ព័ត៌មាននេះ តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះនិយាយថា លោកមិនចង់បង្ហើបតម្លៃខ្លួនឯងពេលចូលរួមកម្មវិធីឡើយ ប៉ុន្តែលោក Pope និយាយថា ខ្លួននឹងព្យាយាមឲ្យអស់ពីសម្ថតភាពដើម្បីបំពេញការងាររបស់ខ្លួន ។ 

/

តួឯកប្រុសក្នុងរឿង បុព្វេសន្និវាស បន្ថែមទៀតថា ថ្មីៗនេះលោកមានការងារផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនដែរ ប៉ុន្តែមិនច្រើនដូចជាការចូលរួមព្រឹត្តិការណ៍នោះទេ ។ ក្នុងមួយថ្ងៃ មានអ្នកទាក់ទងរហូតដល់ ៥ កន្លែង ប៉ុន្តែលោកទទួលត្រឹមតែ ១ ឬ២ ប៉ុណ្ណោះ ។ លោក Pope thanawat បញ្ជាក់ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews