នារីៗ ទាំងអស់តែងតែ ចង់ទទួលបានការចាប់អារម្មណ៍ និង សេចក្តីស្រលាញ់  ពីមនុស្សនៅជុំវិញខ្លួន។ ជាពិសេស ពីមនុស្សប្រុស ដៃគូ មិត្តប្រុស ឬ ស្វាមី របស់ខ្លួន ធ្វើយ៉ាងណាឱ្យពួកគេ កាន់តែស្រលាញ់ និង ចូលចិត្តខ្លួន កាន់តែខ្លាំងឡើង។ តើមិត្តនារីៗ ទាំងអស់  មានវិធីយកឈ្នះ ឬ ពង្វក់ចិត្តបុរសៗ  ឱ្យចេះថ្នាក់ថ្នមខ្លួន ដែរ ឬទេ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនអាចជួយមិត្តនារី ឱ្យសម្រេចសេចក្តីប្រាថ្នាបាន។

/

១/ ដំបូង សំខាន់បំផុត អ្នកត្រូវចេះស្រលាញ់ខ្លួនឯង និងមានភាពជឿជាក់ចំពោះអ្វីដែលខ្លួនបានធ្វើ ត្រូវតែជឿជាក់ និង ទុកចិត្តលើខ្លួនឯង។

២/ ធ្វើអ្វីមួយដែលមិត្តប្រុសរបស់អ្នកចូលចិត្តធ្វើ នេះគឺជារឿងដ៏ល្អមួយ ប្រសិនបើមិត្តប្រុសរបស់អ្នក បានឃើញថា អ្នកចូលចិត្តធ្វើអ្វីមួយ ដូចទៅនឹងចំណង់ចំណូលរបស់គាត់ ដែលគាត់ចូលចិត្តធ្វើដែរ នោះគាត់នឹងកាន់តែចូលចិត្តអ្នក  កាន់តែខ្លាំងឡើង បារម្ភ និងគិតពីអ្នក ដោយសារតែអ្នកទាំងពីរ មានចំណង់ចំណូលចិត្តដូចគ្នា។

៣/ មានអត្តចរិតល្អ    ពេលនៅជិតមិត្តប្រុស  កុំចូលចិត្តត្រួតត្រា ឬ ប្រើពាក្យសំដី មិនសមរម្យ ឬ ចូលចិត្តទាមទារអ្វីមួយ ពីគាត់ ដែលធ្វើឱ្យគាត់ មានអារម្មណ៍ថា ធុញទ្រាន់។ ប៉ុន្តែ  ត្រូវជំនួសវិញដោយប្រើពាក្យសំដីទន់ភ្លន់ ផ្អែមល្ហែម និង ធ្វើខ្លួនជាសុភាពនារី  ម្នាក់ដ៏គួរឱ្យស្រលាញ់។

៤/ បង្ហាញមិត្តប្រុសនូវជំនាញ់ ឬ ទេពកោសល្យមួយ  ដែលអ្នកមាន ដូចជា៖ លេងហ្គី ច្រៀង ឬរាំអ្វីទាំងអស់នេះ  អាចធ្វើឱ្យអ្នកមានភាពលេចធ្លោជាងនារីផ្សេងៗ ទៀត ហើយអ្នកនឹងក្លាយទៅជានារីដ៏ល្អ និង អស្ចារ្យម្នាក់ នៅក្នុងចិត្តមិត្តប្រុសរបស់អ្នក ជារៀងរហូត។

៥/ មិនត្រូវភ័យខ្លាច ឬ ទុកចិត្តនឹងខ្លួនឯង ប្រិសនបើអ្នកបាត់បង់ភាពទុកចិត្តលើខ្លួនឯង អ្នកនឹងបាត់បង់ ការចាប់អារម្មណ៍ពី  គូស្នេហ៍របស់អ្នក។ បុរសចូលចិត្ត   នារីដែលមានភាពជឿជាក់ និងភាពសមត្ថភាព ដូចជាបុរសដែរ៕

ដោយ៖ វណ្ណៈប្រភព៖ wikihow