ភ្នំពេញ៖  បន្ទាប់ពីផលិតកម្ម សាន់ដេ ចេញលក់អាល់ប៊ុម CD Vol 151 នៅលើទីផ្សារដែល ពោរពេញទៅដោយ បទញាក់សុទ្ធនោះ ស្រាប់តែថ្មីៗនេះ ផលិតកម្មសាន់ដេ បានចេញលក់នូវ អាល់ប៊ុម CD Vol 152 ថ្មីមួយទៀត នៅលើទីផ្សារ ។

ចំពោះអាល់ប៊ុមថ្មីនេះ គឺជាបទមនោសញ្ចេតនា លន្លង់លន្លោច សម្រាប់មហាជន និងស្រទាប់យុវវ័យ បានស្តាប់កម្សាន្ត ។ ក្នុងអាល់ប៊ុមថ្មី CD Vol 152 នេះ គឺមានតែតារាចម្រៀង ប្រុសស្រីពីរដួង បានពួតដៃគ្នា គឺលោក ខាន់ ជេមស៍ និងកញ្ញា សួន លីនដា ។

នៅក្នុង CD វ៉ុល 152 នេះ គឺជាយុទ្ធសាស្រ្តថ្មី មួយទៀត សម្រាប់តារាចម្រៀង ទាំងពីរដួងខាងលើ ថាទទួលបានប្រជាប្រិយភាព បានកម្រិតណា ? ព្រោះកន្លងមក តារាចម្រៀងទាំងពីរ សុទ្ធតែទទួលបាន ការគាំទ្រខ្លាំងដូចគ្នា ។ លើសពីនេះទៅទៀត បទចម្រៀងរបស់ លោក ខាន់ ជេមស៍ និងកញ្ញា លីនដា គឺទទួលបាន ប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពី សំណាក់មហាជន និងស្រទាប់យុវវ័យ ។

ចំពោះបទចម្រៀង ដែលទើបតែចេញលក់ នៅក្នុងអាល់ប៊ុមថ្មី CD Vol 152 នេះមានដូចជា ៖

១.ស្រឡាញ់គ្នា ចំពេលអត់លុយ (ខាន់ ជេមស៍)២.ពេលបងមានលុយស្រីម្នាក់នោះនៅឯណា (លីនដា)៣.ទៅចុះមនុស្សបងស្អប់ (ខាន់ ជេមស៍)៤.ចង់មើលមុខបងឲ្យចំ (លីនដា)៥.យប់នេះខ្ញុំយំ (ខាន់ ជេមស៍)៦.ភាពអត់សុខបង ជាទឹកភ្នែកមនុស្សស្រី (លីនដា)៧. សុំសិទ្ធផ្ទេរអូនទៅគេ (ខាន់ ជេមស៍)៨.គ្មានវិធីបញ្ឈប់ចិត្តស្រឡាញ់ (លីនដា)៩.ចង់ត្រឡប់ទៅផ្ទះ (ខាន់ ជេមស៍)

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល