ប្លែកៗ ៖ បើតាមការអោយដឹងពី គេហទំព័រសារព័ត៌មានបរទេសប្លែកៗ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី០៦ ខែតុលា ឆ្នាំ​២០១២ នេះបានចេញផ្សាយនូវវីដេអូមួយ ដោយបានបញ្ជាក់អោយដឹងថា មានកុមារម្នាក់មិនព្រមញ៉ាំអាហារថ្ងៃត្រង់នោះទេ បើសិនណាមិនចាក់បទចម្រៀង Gangnam Style អោយគេស្តាប់។

width=480

គួរបញ្ជាក់ផងដែរថា កុមាររូបនោះ​​ មានឈ្មោះ Benjamin ហើយត្រូវបានរកអោយឃើញថា គេមិនព្រមទទួលទានអាហារថ្ងៃត្រង់នោះទេ ដោយគេបានស្រែកទ្រហ៊ោយំ ក៏ដូចជា ងាកចេញពីការបញ្ជុករបស់ឪពុក​ តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា គេបែរជារីករាយក្នុងការទទួលទានទៅវិញ បន្ទាប់ពីឪពុករបស់គេ បានចាក់បទចម្រៀងដ៏កំពុងពេញនិយម Gangnam Style ។

ដើម្បីអោយជ្រាបកាន់តែច្បាស់  ថាតើ ទិដ្ឋភាពរួមនៃវីដេអូមួយនេះ​  ប្រព្រឹត្តិទៅបានយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖

ដោយ ៖ ពិសីប្រភព ៖ Spy