មិនគួរអោយជឿ ៖ តិចយល់ច្រឡំថា ជា Temple Run អីទៅ តែតាមពិត វាគឺជា Roof TopRun (ការរត់លើសំណង់អាគារខ្ពស់) ដែលត្រូវបានធ្វើឡើងពីសំណាក់យុវវ័យចិត្តសឿងមិនខា្លចធ្លាក់ពីទីខ្ពស់ស្លាប់នោះគឺ លោក James L Kingston វ័យ ២២ ឆ្នាំ ជាពលរដ្ឋមកពីប្រទេសអង់គ្លេស។
តាមការពិត បន្ទាប់ពីមានការអះអាង ពីសំណាក់មិត្តភក្កិរៀនសកលវិទ្យាល័យជាមួយគ្នាថា ដំបូងសំណង់អាគារសកលវិទ្យាល័យ Cambridge គឺជាកន្លែងដ៏ល្អមួយនៅក្នុងការថតសកម្មភាពបញ្ជេញសមត្តភាពមួយនេះនោះ លោក James L Kingston ក៏បានសម្រេចចិត្តធ្វើវាឡើងតែម្តង។

តែទោះជាយ៉ាងណា បើតាមការអោយដឹងពីសកលវិទ្យាល័យ Cambridge អោយដឹងថាពួកគេពិតជាខកចិត្តជាខ្លាំង ខណៈពេលយុវវ័យមិនខ្លាចស្លាប់ម្នាក់នេះ ហ៊ានធ្វើបែបនេះមែននោះ ស្របពេលដែលគេត្រូវបានចោទប្រកាន់ពីបទការប្រព្រឹត្តិខុស។
យ៉ាងណាមិញ យុវវ័យរូបនេះ បានអះអាងថា គេមិនបានទទួលរងរបួសអ្វីនោះទេ ក្នុងការផ្តិតយកសកម្មភាព បញ្ជេញសមត្តភាពមួយនេះ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ spy