បន្ទាប់ពីទទួលបានភាពជោគជ័យ ជាមួយនិងបទ Wedding Dress និង I Need A Girl រួចមកឥលូវនេះ Taeyang បានត្រៀមខ្លួន ត្រលប់មកជួបទស្សនិកជន ជាមួយនិងអាល់ប៊ុមនិងបទថ្មីទៀតហើយ ។Taeyang ត្រូវបានគេស្គាល់ច្បាស់ថា ជាសមាជិកដែលមានរាង តូចជាងគេក្នុងក្រុម BIGBANGតែមានរាងកាយមាំមួន និងពូកែរាំជាងសមាជិកផ្សេងៗទាំងអស់ ។ បទចំរៀងរបស់ Taeyangភាគច្រើនតែងតែនិយាយអំពីស្នេហា ដោយមានវីដេអូបញ្ចេញក្បាច់រាំដ៏អស្ចារ្យ ។

width=470ជាមួយនិងរូបថតថ្មីមួយសន្លឹក ដ៏ចំលែករបស់ Taeyang ត្រូវបានបង្ហោះក្នុងគេហទំព័ររបស់ផលិតកម្ម YG Entertainment ធ្វើអោយទស្សនិកជនឆ្ងល់ យ៉ាងអន្ទះសារថា តើបទថ្មីរបស់ TaeYang នឹងចំលែកយ៉ាងណាទៅ?

ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop