មានបុរសពីរនាក់ជាមិត្តភក្តិ និងគ្នា ម្នាក់ឈ្មោះសុខ និងម្នាក់ទៀតឈ្មោះប្រុញ។ បុរសទាំង២ស្រឡាញ់នឹងរាប់អានគ្នា ណាស់តាំងពីវ័យកុមារមកម្ល៉េះ ។ សុខ៖ ជាមនុស្សឩស្សាហ៍ព្យាយាម និងប្រឹងប្រែងសិក្សា ប្រុញ៖ ជាមនុស្សដែលចូលចិត្តស្រី និងដើរលេងច្រើន បន្ទាប់ពីឆ្លងកាត់រឿងរាវក្នុង ជីវិតដ៏ច្រើន បុរសទាំង២ក៏បានស្លាប់ ដោយហេតុការណ៍មិនគួរអោយជឿ និង នឹកស្មានមិនដល់ ប្រុញស្លាប់ដោយសារត្រជាក់ ចំណែកសុខស្លាប់ដោយសារក្តៅពេក។

បុរសទាំង២ បានជួបគ្នានៅឋាននរក ប្រុញបានសួរទៅសុខថា អាសុខ ហេតុអីបានឯងស្លាប់ សុខឆ្លើយ៖ អញស្លាប់ ព្រោះអញក្តៅចិត្តខ្លាំងពេក ឯងដឹងទេអាប្រុញ ប្រពន្ឋរបស់អញវាមានសាហាយ ប៉ុន្តែអញរកវាមិនឃើញសោះ ថាតើអាណាមួយជាសាហាយរបស់វា ។ ពីមួយថ្ងៃទៅមួយថ្ងៃ អញចាំឃ្លាំមើលនិងរកមើលគ្រប់ទីកន្លែង គ្រប់កៀនកោះទាំងអស់ នៅតែរកមិនឃើញ អញក្តៅចិត្តខ្លាំងពេក ក៏គាំងបេះដូងស្លាប់ទៅ
ប្រុញក៏ឆ្លើយតបទៅវិញដោយមិនបានគិតចុះហេតុអ្វីឯងមិនបើកមើលក្នុងទូរទឹកកកទៅ? សុខ សួរប្រុញដោយអន្ទះសារថា យ៉ាងម៉េចបានជាឯងដឹង? ប្រុញឆ្លើយយ៉ាងរហ័សភ្លើណាស់ ភ្លើណាស់អាសុខ អញខ្លាចឯងឃើញទើបអញចូលពួនក្នុងទូទឹកកក ដោយសារត្រជាក់ខ្លាំងពេកអញក៏គាត់ទៅ ប្រសិនបើឯងបើកទូទឹកក អញនឹងឯងប្រហែលជាមិនងាប់ទេវ៉ើយ។សុខ៖!!!
ដោយ៖ វណ្ណៈប្រភព៖ khmerjoke