ប្លែកៗ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេសចិន chinadaily កាលពីពេលកន្លងទៅនេះ បានគូស បញ្ជាក់អោយដឹងថា នៅឯខេត្ត Fujian ប្រទេសចិនឯណោះវិញ មានការបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដ៏ចម្លែកមួយបានកើតឡើង នោះគឺការបង្ហាញម៉ូតសម្លៀកបំពាក់នៅក្នុងទឹក។

គួររំឭកផងដែរថា ការបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ បែបលោកខាងលិច ក៏ដូចជាបែបជនជាតិចិនមួយនេះ ដែលត្រូវបានធ្វើឡើងនៅក្នុងទឹកមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ខណៈពេលដែលវា មានភាពប្លែក បើប្រៀបធៀប ទៅនឹងការបង្ហាញម៉ូត កាលពីពេលកន្លងមកនោះ។

យ៉ាងណាមិញ ប្រភពសារព័ត៌មាន ដដែល បន្ថែមថា អ្នកបង្ហាញម៉ូតជំនាញ គឺត្រូវបានអញ្ជើញមកពីប្រទេសរុស្ស៊ី ដោយមានការសហការគ្នាជាមួយនឹងក្រុមការងារមុជក្រោមទឹករបស់ប្រទេសចិនផងដែរ។ គួរបញ្ជាក់ផងដែរថា កម្មវិធី ការបង្ហាញម៉ូតសម្លៀកបំពាក់អាពាហ៍ពិពាហ៍មួយនេះ ត្រូវបានគេធ្វើឡើងកាលពីថ្ងៃទី ១៧ កក្កដា សប្តាហ៍មុនមកម្ល៉េះ៕



ដោយ ៖ ពិសីប្រភព ៖ chinadaily