Manith Jupiter ទើបនឹងបានចេញផ្សាយវីដេអូចម្រៀងបទ Last Smile ដែលមិត្តយុវវ័យរង់ចាំជាយូរណាស់មកហើយនោះ កាលពីម្សិលមិញនេះ។
បទចម្រៀង Last Smile របស់ Manith Jupiter ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងដោយដំបូងឡើយមិត្តយុវវ័យដែលស្គាល់ Manith Jupiter លើ facebook បានស្កាល់បទចម្រៀងនេះរួមជាមួយនិងបទចម្រៀងផ្សេងៗទៀតដែល Manith Jupiter ជាអ្នកតែងនិងច្រៀងផ្ទាល់។ ក្រោយមកបទចម្រៀងទាំងនោះត្រូវបានបញ្ចូលក្នុងកម្មវិធី Game រាំ Audition Season 2 ជាភាសាខ្មែរដែលនាំអោយស្នាដៃរបស់គេត្រូវបានយុវវ័យខ្មែរស្គាល់ជាបន្តរបន្ទាប់។ហើយមកដល់ពេលនេះ Last Smile បានចេញជាវីដេអូចម្រៀងជាផ្លូវការ។ យើងក្រលេកមកមើលវីដេអូចម្រៀងខាងក្រោមនេះបន្តិចទៅមើល៕
ដោយ៖ ម៉ូកា