កាលពីថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញនេះ ហើយក៏ត្រូវជា ទិវានៃក្តីស្រឡាញ់ផងនោះ ភេសជ្ជៈ Power Up បានរៀបចំ តន្ត្រីទេសចរណ៍ដ៏ធំមួយ នៅខេត្តបាត់ដំបង។

កម្មវិធីតន្ត្រីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើន ដូចជា កញ្ញ សារ៉ាយ សក្ខណា កញ្ញ យូរី លោក ខាត់ ជេមស៍ លោក ខេម និងលោក ឆាយ វីរៈយុទ្ធ។ តារាចម្រៀងទាំងអស់បានធ្វើឲ្យ ឆាកប្រគំតន្ត្រីទេសចរណ៍ របស់ភេសជ្ជៈ Power Up កក្រើកពេញទីក្រុង បាត់ដំបង តែម្តង។

យើងសង្កេតឃើញថា ស្រីស្រស់តូចច្រឡឹង កញ្ញា យូរី ប្រចាំផលិតកម្ម សាន់ដេ និង តារាសម្តែងខ្ពស់ស្រឡះ សម្បុរស្រអែម សារ៉ាយ សក្ខណា ទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់ មិត្តយុវវ័យជាមួយ និងបទចម្រៀងពិរោះៗ ដែលស្ទើរតែ រញ្ជួយពេញឆាកប្រគុំតន្រ្តី ដោយសំឡេង ស្រែកហោកញ្ជ្រៀវ យ៉ាងខ្លាំងពីទស្សនិកជន។

យោងតាមប្រភពព័ត៌មាន ពីអ្នករៀបចំកម្មវិធី លោក គង់ វិសាល ប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័នបានប្រាប់ Looking TODAY ឲ្យដឹងថា “កម្មវិធីតន្ត្រីទេសចរណ៍នេះ ធ្វើឡើងនៅទីលាន បែកចាន ក្នុងខេត្តបាត់ដំបង ដើម្បីអបអរទិវាក្តីស្រឡាញ់” ។

លោកមានប្រសាស៍បន្ថែមទៀតថា នៅថ្ងៃខាងមុខ កម្មវិធីទេសចរណ៍របស់ភេសជ្ជៈ Power Up អាចនឹងបន្តដំណើរទៅ តាមបណ្តាលខេត្តនានា ជាច្រើនទៀតក្នុងប្រទេសកម្ពុជា៕

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល