Bo Bruce ត្រូវបានវិនិច្ឆ័យដូច្នេះនៅពេលដែលនាងបានច្រៀងបទ Love The Way You Lie(Part II) របស់Rihanna បានយ៉ាងល្អឥតខ្ចោះ។

Bo Bruce
នៅក្នុងកម្មវិធី The Voice UK ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី19/5កន្លងផុតទៅថ្មីៗនេះ បេក្ខនារីBo Bruce បានបង្ហាញពីភាពអស្ចារ្យយ៉ាងពិសេសមួយពេលនាងច្រៀងបទ Love The Way YouLie (Part II) របស់អ្នកចម្រៀងRihanna។ ក្នុងការសម្តែងដ៏រស់រវើករបស់នាង បានទទួលនូវការសរសើរជាច្រើនពីគណកម្មាការផ្តល់ពិន្ទុ។ គណកម្មាការផ្តល់ពិន្ទុWill.i.am បាននិយាយថាBo Bruceច្រៀងបទចម្រៀងនេះបានយ៉ាងល្អឥតខ្ចោះជាងម្ចាស់បទRihannaទៅទៀត។ ចំណែកថ្នាក់ដឹកនាំក្រុមតន្រ្តី Black Eyed Peas បាននិយាយថា ខ្ញុំពិតជាចូលចិត្តការច្រៀងរបស់ប្អូន។ ប្អូនច្រៀងបានពិរោះជាងRihnna មួយលានដង!៕
Bo Bruce – “Love The Way You Lie (Part II)”
ដោយ៖ nanoប្រភព៖ k14