Taylor Swift ជាតារាចំរៀង ដ៏ល្បីដែលថ្មីៗនេះ ទើបតែបញ្ចេញ Album RED ដែលត្រូវបានគេស្គាល់ថា ជាមិត្តភក្តិជិតស្និតរបស់ Selena Gomez នោះ ថ្មីៗនេះបានជួបរឿងរកាំរកុះនិងគ្នា ។
ថ្មីៗនេះ គេហទំព័រសារព័ត៌មាន Us Weekly បានចុះផ្សាយព័តមានមួយថា Taylor Swift បានមានជំលោះ ទាស់ពាក្យសំដីជាមួយមិត្តភក្តិ Selena Gomez ។ ហេតុផលដែលតារាទាំង ២ នេះមានជំលោះ ដែលយើងទទួលបាននោះគឺ Taylor Swift មិនពេញចិត្តនិងអំពើរបស់ Selena ដែលវិលត្រឡប់ ត្រូវជាមួយ Justin Bieber វិញ ។ ប្រភពព័ត៌មានបានប្រាប់ថា Taylor ស្អប់ Justinណាស់ហើយនាងគិតថា Selena កំពុងជ្រើសរើសផ្លូវខុស ។
បើតាមការកត់សំគាល់កន្លងមក ឃើញថា Taylor Swift ពិតជាស្អប់ Justin Bieber មែន ។ មានរឿងមួយចំនួន ដែលយើងបានសំគាល់ដូចជា នៅក្នុងកម្មវិធី Billboard Music Award TaylorSwift បានបដិសេធ មិនព្រមឆ្លើយសំនួរ ដែលទាក់ទងនិង Justin Bieber ។ ហើយពេលមួយនោះទៀត Taylor ក៏បានលានអណ្តាតខ្ពើម នៅពេលដែលនាងឃើញ Justin Bieber ថើមជាមួយSelena ។មិនត្រឹមតែប៉ុណ្ណោះនោះទេ ព័ត៌មានដែលទទួលបានពី អ្នកដែលនៅជិត Justin Bieber បាននិយាយថា Justin Bieber តែងតែនិយាយអំពី Taylor ដែលប្រាប់អោយ Selena បែកពីរូបគេហើយប្រាប់ Selena ថានាងអាចរក មិត្តប្រុសដែលល្អជាង Justin Bieber បាន ។ កាលពីថ្ងៃបុណ្យខួបកំណើតរបស់ Selena Gomez គេមិនបានឃើញ Taylor ទៅចូលរួមឡើយ បានត្រឹមជូនពរតាម Twitter គេសង្ស័យថា Taylor Swift មិនទៅចូលរួម ដោយសារ Justin Bieber នៅទីនោះដែរ ៕

ដោយ ៖ លីលីប្រភព ៖ k14