បរទេស ៖ យោងតាមប្រភពសារព័ត៌មានសិង្ហបុរី ដែលបានចេញផ្សាយនាពេលកន្លងទៅនេះ បានអោយដឹងថា នារីដែលមានទម្រង់មុខរាងត្រីកោណម្នាក់ បានធ្វើអោយមានភាពភ្ញាក់ផ្អើលពេញពិភពអ៊ីនធើណែត។

គួរបញ្ជាក់ផងដែរថា  បន្ទាប់ពីរូបរបស់នាង ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម  ក៏មានមតិសរសើរ  ក៏ដូចជា  មតិរិះគន់ផងដែរថា   តើទម្រង់មុខរបស់នាង  ជាការវះកាត់កែសម្ភស្ស ស្អាតពីកំណើត ឬក៏ជា Photoshop ។

width=491

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបន្ថែម  អោយដឹងផងដែរថា  នាងមានឈ្មោះថា Tina Leopard គឺជាតារាម៉ូដែលជនជាតិចិន ហើយនាពេលថ្មីៗនេះ នាងពិតជាទទួលបានការពេញនិយមមែនទែន បន្ទាប់ពីបានបង្ហោះរូបរបស់នាងមួយចំនួន ចូលទៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ។

ដោយឡែកមកទល់ នឹងពេលនេះ មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ ដែលអះអាងថា  តើទម្រង់មុខរបស់នាង ជាការវះកាត់កែសម្ភស្ស ឬ ជាក៏ស្អាតពីកំណើត ។  ដើម្បីអោយជ្រាបកាន់តែច្បាស់   ក៏ដូចជាបំបាត់\នូវមន្ទិលសង្ស័យ  សូមតាមដានទស្សនានូវបណ្តារូបភាព មួយចំនួនដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

width=491

width=490

width=489

ដោយ ៖ ពិសីប្រភព ៖ Stomp