ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា  ឆ្មាដែលមានវ័យចំណាស់ជាងគេលើលោក បានប្រារព្ធកម្មវិធីខួបកំណើតខ្លួនហើយ ពោលគឺឈានចូលវ័យ ២៧ ឆ្នាំ។

width=448

គួរបញ្ជាក់ផងដែរថា ឆ្មាមួយក្បាលនេះ ដែលត្រូវបានរកអោយឃើញថា មានវ័យចំណាស់ជាងគេលើលោក វាមានឈ្មោះថា Waddy  ត្រូវបានរើសយកមកចិញ្ចឹមពីសំណាក់ម្ចាស់របស់វាឈ្មោះថា Ann Munday កាលពីវាមានអាយុ ៤ ខែមកម្ល៉េះ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ បានកើតឡើងក្នុងក្រុង Bedfordshireប្រទេសអង់គ្លេស៕

ដោយ ៖ ពិសីប្រភព ៖ metro