បុរសម្នាក់ លួចស្រឡាញ់ស្រីស្រស់ជាយូរមកហើយ ប៉ុន្តែដោយសារខ្លួនជាមនុស្សអឹមអៀន ទើបយកផ្កាមួយបាច់យ៉ាងស្អាត មកអោយស្រីស្រស់នៅឯផ្ទះ។ ស្រីស្រស់បានទទួលផ្កាហើយ ក៏ឱប ក រួចថើបបុរសនោះមួយខ្សឺត។

បុរសនោះអឹមអៀន ឡើងមុខក្រហម រត់ទៅបើកទ្វារភ្លាម៖ ស្រីស្រស់៖ (ស្រែកដោយភ្ញាក់ផ្អើល និងចម្លែកចិត្ត) អ្ហា! ទៅណាហ្នឹង! មិនពេញចិត្តខ្ញុំមែនទេ? បុរស៖ អ្ហូ! អត់ទេបាទ! គឺខ្ញុំរត់ទៅទិញបាច់ផ្កាដែលធំជាងនេះ មកទៀត។ ស្រីស្រស់៖ អុញ! ??៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke