បុរសម្នាក់នេះមានឈ្មោះថា Michael Daniel រស់នៅ Waco រដ្ឋ Texas សហរដ្ឋអាមេរិច។ គាត់ទើបតែត្រូវចាប់ខ្លួនជាលើកទីពីរ ក្រោយពេលធ្វើសកម្មភាពដូចជា: ប្រើដៃទាំងពីរ និងជង្គង់ដេញវាយអ្នកជិតខាង ព្រុសដូចជាសត្វឆ្កែ និងស៊ីសាច់ឆៅ ឆ្កែមួយក្បាល។

ប៉ូលីសនៅទីក្រុង Waco, Patrick Swanton បានឲ្យដឹងថាៈ Daniel បានចាប់សត្វឆ្កែមួយក្បាលនៅមុខខ្លោងទ្វារផ្ទះប្រជាពលរដ្ឋម្នាក់ វាយ និងច្របាច់កវា។ ក្រោយមកបុរសម្នាក់នោះចាប់ផ្តើមខាំកូនឆ្កែនោះ និងចាប់ហែកសាច់ទាំងដុំៗចេញ។ Daniel ជាមនុស្សដែលបានប្រើថ្នាំញៀនមានឈ្មោះថា K-2។ ពេលប៉ូលីសទៅដល់ មាត់របស់ Daniel ប្រឡាក់ដោយឈាម និងរោមឆ្កែ។

width=535

មុខមាត់របស់អ្នកទោស Daniel

Daniel ត្រូវបានចាប់ខ្លួនដោយទោសភាពគ្មានមនុស្សធម៌ជាមួយសត្វ ដែលមានម្ចាស់ថែរក្សា មិនមែនជាសត្វអនាថា និងទោសប្រើប្រាស់គ្រឿងញៀនដែលរដ្ឋបានហាមឃាត់៕

ដោយ៖ សិលាប្រភព៖ k14