ខែកក្កដាកន្លងមកនេះគឺជាខែដែលសំបូរទៅដោយបទចម្រៀង Kpop ថ្មីៗបានចេញផ្សាយហើយចំពោះខែកក្កដានេះផងដែរខាង Youtube បានចេញផ្សាយចំនួន ៦ បទចម្រៀងដែលឋិតក្នុងតារាងបទចម្រៀង Kpop ដែលទទួលបានការចួលមើលច្រើនបំផុតក្នុង Youtube។
វីដេអូបទចម្រៀង Sexy, Free & Single របស់ SJ ត្រូវបានទទួលចំណាក់ថ្នាក់លេខ ១ ដោយទទួលបានការចូលទស្សនាចំនួនជាង ៩ លានដងក្នុងរយះពេល ២៩ ថ្ងៃដែលបទចម្រៀងនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២ កក្កដា។វីដេអូចម្រៀងបទ Gangnam Style របស់ Psy ឋិតក្នុងលំដាប់ថ្នាក់លេខ ២ ដោយទទួលបាន ៩ លានដងនៃការចូលទស្សនាដោយបទចម្រៀងនេះបានចេញផ្សាយកាលពីថ្ងៃទី ១៥ កក្កដា។I Love You របស់ 2NE1 ដែលចេញផ្សាយកាលពីថ្ងៃទី ៦ កន្លងមកនេះទទួលបានការចួលទស្សនាចំនួន ៨ លាន ៥ សែនដង។ដូចនេះសរុបមកគេដឹងថា SJ នៅតែមានប្រជាប្រិយភាពប៉ុន្តែតារាចម្រៀងបែបកំប្លែង Psy មើលទៅក៏ដូចជាមិនណយណាស់ដែរព្រោះរយះពេល ១៧ ថ្ងៃប៉ុណ្ណោះបទចម្រៀងរបស់គេអាចទទួលបានការចូលទស្សនាជាង ៩ លានដងដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop