ក្រោយពីមានទីកន្លែងភ្នាល់បាល់នៅក្នុងស្រុកខ្មែរមក  ធ្វើអោយយុវជនសិស្សសាលា មានការជក់ចិត្តនឹងចាក់បាល់យ៉ាងខ្លាំង។ សុក គឺជាសិស្សម្នាក់ដែលចូលចិត្តលេងបាល់ និងយកទ្រព្យសម្បត្តិក្នុងជាប្រចាំ​។ ក្រោយមកគេក៏បានលួចយកថូផ្កាបុរាណមួយពីក្នុងផ្ទះទៅលក់ ដើម្បីយកប្រាក់ចាក់បាល់។

/

សុក៖អត់ទោស !លោកថៅកែ ទីកន្លែងនេះគឺជាកន្លែងទិញលក់វត្ថុបុរាណមែនទេ? ថៅកែ៖ មែន តើមានការអ្វី? សុក៖ ខ្ញុំចង់លក់ថូផ្កានេះមួយ ដែលទិញនូវសម័យបុរាណចិន តើតំលៃប៉ុន្មាន? ថៅកែ៖ 35ដុល្លារ ។ សុក៖ ដូចជាថោកពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី តើម៉េចក៏ថោកម្លេះ ? ថៅកែ៖ ដោយសារតែស្អាត និងថ្មីហើយ បានជាខ្ញុំអោយថោកពីព្រោះវាពុំទាន់ចូលស្តង់ដារជាវត្ថុបុរាណ៕

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ឆាផ្សិត!-សំណើច រឿង៖ បងធម៌!-សំណើចរឿង៖ ឆ្មា មានទម្ងន់!
-សំណើច រឿង៖ ព្រលឹងខ្មោច ទាំងបី!
-សំណើច រឿង៖ ខ្ញុំដើរជាមួយស្រីស្អាត ទៅតាមក្រោយ! ហា​! ហា!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke