ក្រោយពេលដែលលោកស្រី Carol Jane Lopez តំណាងរាស្រ្ត ហ្វីលីពីន បានស្នើរដាក់អោយសភាហាមមិនអោយ Justin Bieber ចូលស្រុក ហ្វីលីពីន ដោយសារតែមាក់ងាយដល់ កីឡាករប្រដាល់សេរី Manny Pacquiao ហើយមកនោះ Justin Bieber ហាក់ដូចជាមិនខ្វល់នោះទេ។/បើនិយាយពី Justin Bieber មកដល់ពេលនេះគេមានអាយុ ១៨ ឆ្នាំហើយ ហើយធម្មតាចារិតរបស់មនុស្សវ័យ ១៨ ឆ្នាំគឺស្ទាវ ហើយសម្រាប់តារារូបនេះក៏ដូចគ្នា ឆ្លើយតបទៅនឹងការហាមមិនអោយចូលសម្ដែងនៅ ហ្វីលីពីន នោះ JB បានចេញសម្ដែងនៅ Washington ដោយបានទាញអាវបង្ហាញក្បាលពោះ យ៉ាងមានទំនុកចិត្ត ក្នុងការសម្ដែង StageHot 99.4 Jingle Ball។/

រូបភាពដែល JB ចំអកដល់ Manny Pacquiao

តារាសញ្ជាតិកាណាដារូបនេះសព្វថ្ងៃកំពុងតែធ្វើអោយមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងកាយវិការ និងការបង្ហាញពីអារម្មណ៍តាមរយៈកាយវិការ និងរឿងរ៉ាវរបស់គេ ទាំងការផ្លាស់ប្ដូរនូវចារិត ក៏ដូចជា រឿងស្នេហាអំពិលអំពែកជាមួយអតីតមិត្តស្រី។ ហើយចំពោះរូបភាពមើលក្បាលពោះនោះ មានអ្នកប្រើប្រាស់ Internet មួយចំនួនគេនិយាយថា JB លាត់អាវឌី Manny Pacquiaoទៀងផង៕

ដោយ៖ ម៉ូកាប្រភពពី៖ K14