Elysium គឺជាភាពយន្តខ្នាតធំ បែបវិទ្យាសាស្ត្ររបស់ ហូលីវូដ ដែលនឹងចាប់បញ្ចាំងក្នុងពេលឆាប់ៗនេះហើយ ។  នៅក្នុងរឿងនេះ តួឯកប្រុស Max ដែលសំដែងដោយ Matt Damon កាន់កាំភ្លើងមួយ យ៉ាងចំលែកដែលយើង មិនធ្លាប់ឃើញពីមុនមក ។

/នៅក្នុងបទសំភាសន៍មួយថ្មីៗនេះ តួអង្គ Max ប្រើប្រាស់កាំភ្លើងយន្តដ័ចំលែកមួយ ដែលមានឈ្មោះថា Chemrail Gun ដែលជាកាំភ្លើងមិនទាន់ ផលិតចេញនៅក្នុងពិភពលោកយើងនៅឡើយទេ ។ ទស្សនិកជន ធ្លាប់ឃើញកាំភ្លើងប្រភេទ Railgun ចំលែកជាលើកទីមួយ នៅក្នុងរឿងខ្នាតធំ Transformers : Revenge Of The Fallen ដែលមើលទៅស្រដៀងទៅក្នុងកាំភ្លើងរបស់យោធាអាមេរិច ។

/អ្នកដឹកនាំរឿង Elysium បានប្រាប់ថា ដោយសារតែរឿងនេះ និយាយអំពីពិភពលោកក្នុងឆ្នាំ២១៥៩ ដូចនេះហើយ កាំភ្លើងនេះអាចនឹងត្រូវគេស្រាវជ្រាវ ហើយផលិតចេញមកក្នុងពេលខាងមុខនេះ ។ Elysium នឹងស្វាគមន៍ទស្សនិកជន ក្នុងពេលឆាប់ៗនេះហើយ ៕

 

ដោយ ៖ លីលីប្រភព ៖ k14