ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃល្បីឈ្មោះ រាងខ្ពស់ស្រឡះ កញ្ញា Pancake Khemanit Jamikorn ហៅ Pancake ត្រូវបានប្រភពមួយទម្លាយរូបថតចាស់ ១ សន្លឹក កាលពីប៉ុន្មានឆ្នាំមុន ។

មើលទៅ កញ្ញា Pancake Khemanit Jamikorn ពីមុនហើយនឹងពេលបច្ចុប្បន្ននេះ ហាក់បីដូចជាមានមុខមាត់ខុសឆ្ងាយពីគ្នាយ៉ាងខ្លាំង ។ ក្រោយពីបានឃើញរូបថតរបស់តារាល្បីរូបនេះហើយបានធ្វើឲ្យក្រុមអ្នកគាំទ្រ លាន់មាត់ថា ពិតជាកំប្លែងនិងគួរឲ្យចង់សើចខ្លាំងណាស់ ។

គួរបញ្ជាក់ឲ្យដឹងថា តួឯកស្រីនៅក្នុងរឿង ចិញ្ចៀនស្នេហ៍ភ្ជាប់និស្ស័យ នាង Pancakes តែងតែទទួលបានប្រជាប្រិយភាពខ្ពស់ពីក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិត ច្រើនជាងគេនៅក្នុងប្រទេសថៃ ។ 

នៅចាំអីទៀត!! ទៅទស្សនារូបថតរបស់នាង Pancake ប្រាកដជាធ្វើឲ្យអ្នកផ្ទុះសំណើចមិនខាកឡើយ ៕

/

រូបថតពីមុន

/

/

/

រូបថតពេលបច្ចុប្បន្ន

ដោយ ៖ គន្ធា

ប្រភព ៖ Thai Music World