កាលពីប៉ុន្មានថ្ងៃមុននេះ ឆ្មាំសង្គ្រោះនៅ EI Monte រដ្ឋ California ត្រូវបានគេដេញចេញពីការងារដោយសារតែស្រលាញ់បទចម្រៀង Gangnam Style របស់ Psy ពេក។
នេះមិនមែនដោយសារតែពួកគេស្រលាញ់ Gangnam Style ហើយថៅកែរបស់គេមិនចូលចិត្តហើយដេញចោលនោះទេតែព្រោះតែ ឆ្មាំសង្រ្គោះទាំង ១៤ នោះពួកគេបានថតវីដេអូមួយដែលធ្វើជា MV របស់បទចម្រៀង Gangnam Style ដោយបានប្រើប្រាស់កន្លែងថតដោយគ្មានការអនុញ្ញាត ពីថៅកែទើបបណ្ដាលអោយពួកគេត្រូវបាត់បង់ការងារ។ វីដេអូ Gangnam Style របស់ពួកគេទទួលបានអ្នកទស្សនាជាង ១ លាននាក់ដែរនៅលើ Youtube ប៉ុន្តែជាអកុសលដោយសារតែ Gangnam Style បានធ្វើអោយមនុស្ស ១៤ នាក់អត់ការធ្វើ៕
ដោយ៖ ម៉ូកាប្រភពពី៖ Soompi