សំបុត្ររាប់រយសន្លឹកដែលជាសំបុត្រសរសេរដោយអ្នកគាំទ្រផ្ញើរទៅកាន់ Taylor Swiftបើតាមការស្មាន យើងត្រូវចំណាយពេលយ៉ាងតិចមួយម៉ោងពេញ ដើម្បីអានសំបុត្រទាំងនោះចប់អស់។
សំបុត្ររាប់រយសន្លឹក ត្រូវបានគេប្រទះឃើញក្នុងគំនរសំរាមនៅរដ្ឋ Nashville ដោយលោកស្រី Kylee Francescan ។ គាត់ប្រាប់ថាលោកបានប្រទះឃើញសំបុត្រទាំងនោះនៅក្នុងគំនរសំរាមក្នុងសាលាបឋមសិក្សា ជិតកន្លែងដែលគាត់រស់នៅក្នុងពេលដែលគាត់កំពុងទៅចាក់សំរាមចោលទៅក្នុងគំនរសំរាមនោះ។ លោកស្រីបន្តថាពេលដែលគាត់ឃើញភ្លាមគាត់គិតក្នុងចិត្តថា វាជាសំបុត្រដែលត្រូវបានគេលួចឬគេមានបំណងយកមកបោះចោលទៅ? គាត់បន្ថែមថាយើងត្រូវតែផ្តល់ដំណឹងទៅTaylor Swift ដើម្បីអោយនាងដឹងពីរឿងនេះ។
ភាគី Taylor Swift បានផ្តល់ដំណឹងថានាងទទួលបានសំបុត្រពីអ្នកគាំទ្ររាប់រយរាប់ពាន់សន្លឹកជារៀងរាល់ថ្ងៃហើយសំបុត្រទាំងនោះនឹងត្រូវយកទៅកែច្នៃបន្ទាប់ពីអានរួច។ អ្នកគាំទ្រនៅតែមានការងឿងឆ្ងល់ថាតើហេតុអ្វីបានជាសំបុត្រទាំងនោះទៅនៅជាមួយគំនរសំរាមនៅក្នុងសាលាបឋមសិក្សាទៅវិញប្រសិនបើសំបុត្រទាំងនោះអានរួចគួរតែនៅកន្លែងកែរច្នៃសំបុត្រ តើអ្នកណាជាអ្នកយកទៅបោះចោល? យើងមានតែចាំខាងស៊ើបអង្កេតប៉ុណោះ ដែលនឹងផ្តល់ព័ត៌មានក្នុងពេលឆាប់ៗនេះ៕
ដោយ ៖ លីលីប្រភព ៖ eonline