ក្តីសង្ឃឹមក្នុងការ ឡើងមកដំណែង  ToP 4 ដើម្បីមានសិទ្ធិជម្រុះនៃក្របខ័ណ្ឌ Champions League របស់ក្រុមបិសាចក្រហម Manchester United បានរងនូវការខកចិត្ត បន្ទាប់ពីការរកគ្រាប់បាល់តាមស្មើយ៉ាងល្អ នៅក្នុងនាទីបន្ថែមពីសំណាក់កីឡាករ Michael Obafemi បាន ធ្វើឲ្យ ក្រុម Southampton ទទួលបានលទ្ធផលស្មើ ២-២ នៅលើទឹកដីនៃក្របខ័ណ្ឌ Premier League នៅ Old Trafford កាលពីថ្ងៃចន្ទ។

/

Southampton បានធ្វើការនាំមុខយ៉ាងភ្ញាក់ផ្អើលនៅនាទីទី ១២ នៅពេលដែល Paul Pogba ធ្វើមិនបានល្អ ក្នុងការគ្រប់គ្រងបាល់ ទើបធ្វើអោយកីឡាករ Stuart Armstrong ស៊ុតយ៉ាងស្អាត បន្ទាប់ពីការបញ្ជូនបាល់ពីកីឡាករ Nathan Redmond។

បន្ទាប់មក Marcus Rashford អាចរកគ្រាប់បាល់តាមស្មើ នៅទាទីទី ២០ ក្រោយពី Antony Martial បញ្ជូនបាល់ក្នុងប្រអប់ទី។

ក្រុមបិសាចក្រហម បានត្រៀមខ្លួនឡើងទៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីនៅ នាទីទី ២៣ របស់កីឡាករ Anthony Martial បាន ធ្វើឲ្យ ពួកគេនាំមុខ ២-១ តែត្រូវបានខកខានទៅវិញនូវគ្រាប់បាល់តាមស្មើ ២-២ Michael Obafemi នៅនាទីទី ៩០ បូក ៕

ប្រែសម្រួល៖ ផាន់ណា

ប្រភព៖ Chanel News Asia