ថ្ងៃអាពាហ៍ពិពាហ៍ គឺជាថ្ងៃមួយពិសេសដែលគូស្វាមីភរិយាគ្រប់រូបចងចាំគ្រប់រូបភាពតាំងពីដើមដល់ចប់ ហើយពួកគេតែងតែរិះរកគំនិតដើម្បីធ្វើឱ្យអាពាហ៍ពិពាហ៍របស់ពួកគេប្លែក និងអស្ចារ្យ។ ថ្ងៃនេះ យើងសូមលើកយកគូស្វាមីភរិយា ១គូដែលរស់នៅរដ្ឋកាលីហ្វ័រញ៉ា (California) បានទៅធ្វើរឿងដ៏កក្រើកមួយក្នុងថ្ងៃរៀបការរបស់ពួកគេ ដោយពិធីរៀបអាពាហ៍ពិពាហ៍នោះធ្វើឡើងនៅលើអាកាសកម្ពស់ ៤០០ ហ្វីត(Feet) ពីដី។
លោក Ryan Jenks និង នាង Kimberly Weglin បានចងខ្សែធ្វើជាទម្រនៅពីលើវាលខ្សាច់ក្បែរ Moab រដ្ឋ Utah ដែលជាកន្លែងពួកគេទាំងពីរបានស្រឡាញ់គ្នានិងធ្វើការភ្ជាប់ពាក្យ។
អ្នកឯកទេសថតរូបក្នុងថ្ងៃរៀបការរបស់ពួកគាត់ បានសរសេរនៅលើ Instagram របស់គាត់ថា: «ពិធីរៀបការនេះពិតជាឆក់យកបេះដូងខ្ញុំ និងធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់រៀបការនៅទីនេះដែរ»។
Weglin បានសរសេរនៅក្នុង Instagram ថា ការរៀបចំនេះជាការបង្ហាញពីទំនុកចិត្ត ការស្រលាញ់ខ្លូនឯង និងជីវិតរបស់យើង។ អូនចង់នាំយកថាមពលដែលអូនមាននៅក្នុងជីវិតរបស់អូនទាំងអស់ ចូលទៅក្នុងអាពាហ៍ពិពាហ៍របស់យើង និងកាន់ដៃគ្នារហូតតទៅ៕
ប្រភព៖ womansbeautyextra