EXO ជាក្រុមចំរៀងបុរស របស់កូរ៉េដែលទើបតែប្រឡូកសិល្បៈ តែទទួលបានការគាំទ្រជាខ្លាំងដោយសារតែទេព្យកោសល្យរបស់ពួកគេ ។ EXO មានសមាជិក ១២ នាក់ដោយចែកចេញជា២​ ក្រុមគឺ EXO M មាន ៦ នាក់សំរាប់វាយលុកទីផ្សារចិន និង EXO K ៦ នាក់សំរាប់ទីផ្សារកូរ៉េ ។ងាកមកចូលវីដេអូចំរៀងវិញ បន្ទាប់ពីពួកគេ បញ្ចេញវីដេអូចំរៀង Wolf ជា ២ ភាសាទទួលបានការគាំទ្រ ហើយបំបែកកំណត់ត្រាលក់ របស់សិស្សច្បងបានជាច្រើនរួចមក ថ្ងៃនេះពួកគេ បានចេញវីដេអូចំរៀង Wolf បែបសាច់រឿងម្តង ។ គ្រាន់តែវីដេអូចេញភ្លាម អ្នកគាំទ្ររបស់ក្រុម EXOបានចែកចាយពាសពេញ Facebook តែម្តង សំគាល់អោយឃើញថា EXO ពិតជាមានអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់មែន ។ កុំអោយខាតពេលយូរ ចឹងយើងទៅទស្សនាទាំងអស់គ្នា ៕

/

 

ដោយ ៖ លីលីប្រភព ៖ youtube