ទីក្រុង New York និងទីក្រុង San Francisco កំពុងតែស្វែងរកវិធីសាស្រ្តថ្មីក្នុងការរៀបចំលំនៅស្ថានអោយមានរបៀបរៀបរយ និងស៊ីទំហំអស់តិចខណៈដែលមនុស្សកាន់តែកើនឡើង។ហើយក្នុងគំរោងនេះគេបានសង្កេតឃើញមានកូនផ្ទះតូចមួយបានសង់នៅជាយក្រុង Washinton D.Cម្ចាស់គំនិតនៃផ្ទះតូចល្អិតមួយនេះមិនមាននរណាថ្មីក្រៅពីលោក Jay Shafer នោះទេដែលលោកបានសង់ផ្ទះតូចនេះឡើងដើម្បីសាករស់នៅ ហើយសង្ឃឹមថាប្រសិនបើលោកអាចរស់នៅបាន នោះផ្ទះដែលមានទំហំ ៨៩ ហ្វីត ការ៉េ នេះ នឹងត្រូវបានគេសាងសង់ទូទាំងសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយបញ្ហាសង់ផ្ទះអស់ដីធំពេក។នេះគឺជាការសាកល្បងមួយដែលប្រកបដោយភាពច្នៃប្រឌិត និងមានសារប្រយោជន៍ច្រើនសម្រាប់សង្គមនៅក្នុងពិភពលោក៕





ដោយ៖ ផានិតប្រភពពី៖ businessinsider