ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃវីដេអូ សត្វក្ដាន់មួយក្បាល ត្រូវបង្ខំចិត្ដលោតចូលទៅក្នុងរថយន្ដអ្នកទេសចរ    ដើម្បីគេចចេញពីការតាមចាប់ស្ទាក់  ពីសំណាក់សត្វខ្លានោះ គឺបានធ្វើអោយមនុស្សជាច្រើន​ មានការភ្ងាក់ផ្អើលជាខ្លាំង ហើយបាននិយាយថា សត្វក្ដាន់នោះ ពិតជាមានសំណាងមែន។

width=457

រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងឧទ្យានជាតិ Kruger នៅប្រទេសអាហ្វ្រិក។ បើយើងមើលតាមវីដេអូវិញ សត្វកា្ដន់ដូចជា មិនបានលោតចូលទៅផ្ទៃខាងក្នុងរថយន្ដទេ។ វាហាក់ទំនងជាលោតទៅកល់នឹងកញ្ចក់រថយន្ដផ្ទៃមុខ  រួចហើយដើរឆ្លងថ្នល់ ដើម្បីទទួលបានសុវត្ថិភាពប៉ុណ្ណោះ។

width=457

width=457

ទោះបីជាយ៉ាងណាក៏ដោយ  សត្វខ្លាចំនួនពីរ ដែលបានដេញស្ទាក់សត្វក្ដាន់  សម្រាប់ជាអាហារនោះ គឺមិនបានបន្ដដេញសត្វក្ដាន់ទៀតទេ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail