ថ្មីៗនេះ ក្រុមហ៊ុនសំលៀកបំពាក់មួយ បានបោះពុម្ភអាវយឺតមួយ ជាអក្សរដែលមានន័យ ឌឺដងអោយ Taylor Swift ពីរឿងមាន មិត្តប្រុសច្រើន ។ តែត្រូវបាន បង្ខំចិត្តរំសាយចោលគំរោង បោះពុម្ភ និងលក់អាវនោះវិញ ព្រោះតែអ្នកគាំទ្ររបស់ Taylor Swift ព្រួតដៃគ្នាបង្ខំអោយ ក្រុមហ៊ុនមួយនោះ បញ្ឈប់សកម្មភាពទៅលើអាវមួយនោះ ។
អក្សរដែលបានបោះពីលើអាវនោះ សរសេរថា #More Boyfriend Than T.S អ្នកគាំទ្ររបស់Taylor Swift ចាប់អារម្មណ៍ថាពាក្យ T.S ជាពាក្យកាត់ន័យឈ្មោះ Taylor Swift ។ អ្នកគាំទ្រម្នាក់ឈ្មោះ Emma Worley បានបង្កើតការប្រឆាំងមួយ តាមរយៈគេហទំព័រ Change.org ដោយស្នើសុំអោយក្រុមហ៊ុនមួយនោះ បញ្ឍប់សកម្មភាព ដែលទាក់ទងនឹង Taylor Swift តាមរយៈការចុះហត្ថលេខា និង ចូលរួមឈ្មោះ តាមប្រព័ន្ធអ៊ិនធើណេតនៃគេហទំព័រ Change.org ។ អ្នកគាំទ្រមួយទៀតឈ្មោះ Chelsea Nicole ក៏បានថតវីដេអូ រិះគន់ត្រង់ៗទៅក្រុមហ៊ុនមួយនោះផងដែរនាងបន្ថែមថា នឹងមិនទិញផលិតផលរបស់ពួកគេទៀតឡើយ បើទោះបីគេបញ្ឈប់សកម្មភាពដែលទាក់ទងនិង Taylor Swift ក៏ដោយ ។
ក្រុមហ៊ុន និង អ្នកចែកចាយបន្តមួយនោះ បានឡើងមកសុំទោស ទៅអ្នកគាំទ្ររបស់ TaylorSwift តាមគេហទំព័របណ្តាញសង្គម Twitter ហើយសន្យាថានឹង មិនបន្តការធ្វើ ឬលក់ផលិតផលដែលទាក់ទង និង ការឌឺដង Taylor Swift ឡើយ ។ គួរបញ្ជាក់ផងដែរថា Taylor Swiftតែងតែត្រូវបានគេឌឺដង ដោយសារតែនាង ធ្លាប់មានប្រវត្តិស្នេហា ជាមួយតារាប្រុសល្បីៗជាច្រើននាក់ ៕
ដោយ ៖ លីលីប្រភព ៖ k14