បរទេស៖ ម្នាស់ជាផ្លែឈើតំបន់ត្រូពិច មួយប្រភេទ ដែលមិនត្រឹមតែមាន រសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន គុណប្រយោជន៍ចំពោះសុខភាពទៀតផង។ តើអ្នកដឹងទេសថា ការបរិភោគផ្លែម្នាស់ ទៀងទាត់ អាចផ្ដល់ផលប្រយោជន៍អ្វីខ្លះ ដល់សុខភាព? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោមទាំងអស់គ្នា៖

១. ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ

ផ្លែម្នាស់សម្បូរទៅដោយវីតាមីន C ដែលវីតាមីននេះ គឺជាសារធាតុប្រឆាំង អុកស៊ីតកម្មដ៏សំខាន់ ដែលរលាយនៅក្នុងទឹក មានសមត្ថភាពខ្ពស់ ក្នុងការជួយប្រឆាំងនឹងការខូចខាតកោសិកា និងជួយឲ្យប្រព័ន្ធភាពស៊ាំ ឲ្យមានសុខភាពល្អ។

២. ឆ្អឹងរឹងមាំ

សារធាតុរ៉ែដ៏ល្អជាច្រើន ដែលមាននៅក្នុងផ្លែម្នាស់ អាចជួយធ្វើឲ្យឆ្អឹងរឹងមាំ និងបង្ការជំងឺពុកឆ្អឹង។

៣. សុខភាពភ្នែក

ការបរិភោគផ្លែម្នាស់បានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺភ្នែកមើលមិនឃើញ នៅពេលដែលអ្នកឈាន ចូលដល់វ័យចំណាស់។

៤. បង្កើនការរំលាយអាហារ

សារធាតុ Bromelain នៅក្នុងផ្លែម្នាស់ គឺជាអង់ស៊ីមដ៏ល្អ ក្នុងការជួយបំលែងប្រូតេអ៊ីន ដែលអាចជួយឲ្យ ការរំលាយអាហារ របស់អ្នកមានភាពប្រសើរទ្បើង។

៥. ប្រឆាំងការលាក

អ្នកប្រហែលជាមិនដឹងទេថា បញ្ហារលាកអាចជាកត្តាមួយ ដែលអាចបង្កឲ្យអ្នកកើតជំងឺដូចជា មហារីក បេះដូង និងជំងឺទឹកនោមផ្អែមបាន។ តាមការសិក្សាបានឲ្យដឹងថា ការបរិភោគផ្លែម្នាស់ អាចជួយបងា្ករការ រលាកបានយ៉ាងមានប្រសិទ្ធភាព។

៦. កាត់បន្ថយជំងឺឈាមកក

ការបរិភោគផ្លែម្នាស់ជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺឈាមកកបាន។

៧. ការពារជំងឺផ្ដាសាយ

វីតាមីន C ដ៏សម្បូរបែបក្នុងផ្លែម្នាស់ អាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ microbial និងជួយព្យាបាលជំងឺផ្ដាសាយ ព្រមទាំងជំងឺក្អកបានយ៉ាងមានប្រសិទ្ធភាពទៀតផង៕

/

ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល