ភ្ញៀវទេចរណ៍ពេលទៅដល់ប្រទេសថៃ អាចជួលមនុស្សស្រីនៅតំបន់នោះធ្វើជាប្រពន្ធបណ្តោះអាសន្នបាន។ នាងមានតួនាទីនាំដើរកំសាន្ត ធ្វើម្ហូបអាហារឲ្យញ៉ាំ និងពិសេសជាងនេះទៅទៀតគឺឡើងគ្រែជាមួយភ្ញៀវថែមទៀតផង។

តាម Rocket News 24, ពេលវេលានៃការជួលប្រពន្ធនៅថៃនេះ មិនកំនត់ឡើយ។ មានអ្នកខ្លះជួលក្នុងរយះពេលមួយសប្តាហ៍ អ្នកខ្លះទៀតអាចបន្តដល់ពីរបីខែក៏មាន។ ក្រៅពីថ្លៃសេវាកម្ម ស្រីៗទាំងនោះទទួលបានប្រាក់បន្ថែម ចាយវាយប្រចាំថ្ងៃ ពេលខ្លះទទួលបានកាដូផ្ទះមួយល្វែង រឺរថយន្តមួយគ្រឿង ដែលក្នុងនោះមានស្រីៗមួយចំនួនបង្កើតកូនឲ្យអ្នកដែលជួលខ្លួនទៀតផង។

/

ភ្ញៀវទេសចរណ៍អាចរកប្រពន្ធបណ្តោះអាសន្នបាន នៅប្រទេសថៃ

បើសិនជាមានសំណាង ស្រីៗទាំងនោះនឹងក្លាយជាប្រពន្ធពិតប្រាកដ និងរៀបការជាមួយអ្នកដែលជួលខ្លួនថែមទៀតផង។ ជាក់ស្តែង ស្ទើរតែទាំងអស់ទំនាក់ទំនងនេះត្រូវបានបញ្ឈប់ ពេលកិច្ចសន្យាជួលប្រពន្ធបានបញ្ចប់ ហើយស្រីៗទាំងនោះក៏បន្តស្វែងរកកិច្ចសន្យាថ្មីជាអ្នកជួលថ្មីទៀត។

ស្រ្តីជាច្រើនដែលមកប្រកបមុខរបរនេះ គឺសុទ្ធតែមកពីគ្រួសារដែលមានជីវភាពក្រខ្សត់។ ពួកគេមិនមានជម្រើសផ្សេងក្រៅពីការងារនេះទេ។ ពួកគេអាចឈប់ពីការងារនេះបានគ្រប់ពេលវេលាដែលពួកគេចង់ ប៉ុន្តែភាគច្រើនសំរាប់ស្រីៗទាំងនេះ នេះគឺជាវិធីចិញ្ចឹមជីវិតតែមួយគត់ដែលពួកគេចេះ៕

ដោយ៖ សិលាប្រភព៖ VE