ក្មេង​ពាល​ម្នាក់ បាន​រត់​យ៉ាង​ត្រហេបត្រហប ទាំង​មុខមាត់​មាន​ស្នាម​ជាំ សំដៅ​មក​រក​បងធំ របស់​គេ​អោយ​ជួយ ។​ ក្មេង​ពាល៖បងធំៗ ជួយ​ខ្ញុំ​ផង! អា​ម្នាក់​នោះ​វៃ​ខ្ញុំ។​ បងធំ៖អាណា! អាណា​ម្នាក់ ហ៊ាន​វៃ​ឯង ។​អើ​ចាំ​អញ​ទៅ​ប្រដៅ​វា​ម្តង​មើល​។​ ក្មេង​ពាល លឺ​បងធំ​និយាយ​ដូច្នោះ ក៏​នាំ​បងធំ និង​បក្សពួក​២-៣​នាក់​ទៀត សំដៅ​ទៅ​រក​អ្នក​បង្ករ​រឿង ។​លុះដល់​កន្លែង កើតហេតុ ក៏​ជួប​អា​ម្នាក់​នោះ ក្នុង​ចំណោម​មហាជន​ជា​ច្រើន ។​ បងធំ​ស្រែក៖មើល​ប្អូន ! អាណា​ហ៊ាន​វៃ​ឯង វា​ហ៊ាន​ដក​ពុកមាត់​ខ្លា​ផង​ឬ?

/ក្មេង​ពាល៖នោះ​បងធំ ! អា​ម្នាក់​នោះ​វ៉ៃ​ខ្ញុំ!(ក្មេង​ពាល ចង្អុល​ទៅ​បុរស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន )​។​ បងធំ​ឃើញ​អា​ម្នាក់​នោះ នៅ​ស្ងៀម​មិន​មាត់ករ រកកល​ចង់​ត្រឡប់​មក​វិញ​។​ ក្មេង​ពាល​ឆ្ងល់៖យ៉ាងម៉េច​បងធំ ! ម្តេច​មិន​ប្រដៅ​វា​អោយ​ស្គាល់​ដៃ​បងធំ​ម្តង​ទៅ? បងធំ​រេរាៗ រួច​អោន​ខ្សឹប​ប្រាប់​អាប្អូន៖អា​ម្នាក់​ហ្នឹង ធ្លាប់​វៃ​អញ​ម្តង​ដែរ!។

ដោយ៖ វណ្ណៈប្រភព៖ khmerjoke