ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្រុមព្រះជន្ម ៩០ ឆ្នាំ លោកយាយចិត្តសឿងបំផុត ដែលអាចនិយាយបានថា មានតែមួយលើលោក យាយពីថា ហ៊ាននោះហ៊ាន ពោលគឺ លោកយាយ លោតឆ័ត្រយោង ចុះពីលើយន្តហោះ ដែលមានកំពស់ដល់ទៅជិត ៤ ពាន់ម៉ែត្រដើម្បីជាការថ្លែងអំណរគុណ ដល់កូនរបស់ខ្លួន បន្ទាប់ពីគេបានជូនកាដូ នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរថា លោកយាយដែលមានព្រះជន្មដល់ទៅ ៩០ ឆ្នាំរូបនេះ មានឈ្មោះថាElse Bak រួមទាំងស្វាមីលោកស្រី វ័យ ៨០ ឆ្នាំឈ្មោះ Asger មកពីប្រទេស ដេនណឺម៉ាកពួកគាត់ទាំងពីរនាក់ បានអះអាងអោយដឹងថា ៖ វាពិតជាអស្ចារ្យខ្លាំងណាស់ហើយវាពិតជាបទពិសោធន៍ដ៏រំភើបមួយ ច្រើនជាងការរំពឹងទុកទៅទៀត។
ជាមួយនឹងបទពិសោធន៍ដ៏ថ្មីមួយ បែបរន្ទត់មួយនេះ លោកយាយ Else Bak បន្ថែមថាបើសិនជាអាច លោកយាយ ចង់លោតសាជាថ្មីម្តងទៀត ។ ជ្រាបកាន់តែច្បាស់ថាតើ គូស្នេហ៍វ័យចំណាស់មួយគូនេះ អាចធ្វើបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា ៖
ដោយ ៖ ពិសីប្រភព ៖ ស្កាយ