ទទួលទានដំណេក  បានលក់ស្កប់ស្កល់ អាចធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ  ស្រស់ថ្លា និងមានភាពជឿជាក់នៅពេលក្រោកពីដំណេក។ ប៉ុន្តែ តើអ្នកមានវិធីណា ដែលអាចទទួលទានដំណេកបានស្កប់ស្កល់ល្អ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយអ្នកបាន៖

/

១/ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ យោងតាមការសិក្សាមួយបានណែនាថា ការហាត់ប្រាណ អាចជួយកាត់បន្ថយ  ការធុញថប់អារម្មណ៍។ ជាពិសេស ថែមទាំងអាចជួយ អ្នកទទួលបានស្កប់ស្កល់ល្អ ទៀតផង។

២/ ទទួលទានដំណេកនៅពេលថ្ងៃ៖ ការទទួលទានដំណេកនៅពេលថ្ងៃ ឱ្យបានពីរយៈពេល១០ នាទី ទៅ ៣០ នាទី វាគឺជារឿងដ៏ល្អមួយ ដែលអាចធានាបាននូវការទទួលទានដំណេកនៅពេលរាត្រី លក់បានស្កប់ស្កល់។ ប៉ុន្តែ ប្រសិនបើ   អ្នកទទួលទានដំណេក  នៅពេលថ្ងៃយូរពេកលើរយៈពេល ៣០នាទី អាចធ្វើឱ្យអ្នក ក្រោកឡើង នឹងមានអារម្មណ៍ថាវិលមុខ ជាមិនខាន។

៣/ ទទួលទានភេសជ្ជៈក្តៅៗ៖ ការទទួលទានភេសជ្ជៈក្តៅ ដូចជា៖ តែក្តៅ សូកូឡាក្តៅ ឬទឹកដោះគោក្តៅ  នៅមុនអ្នកចូលដំណេក វានឹងជួយឱ្យសំបកភ្នែករបស់អ្នកទន់ និង មានអារម្មណ៍ថា ងងុយគេង បន្ទាប់មក អ្នកនឹងទទួលទានដំណេកបានលក់ស្រួល។

៤/ ស្រប់យកខ្យល់បរិសុទ្ធ៖ នៅពេល   ដែលអ្នកទទួលទានដំណេកមិនលក់ ពេលយប់ អ្នកអាចចេញមកខាងមុខបន្ទប់ ឬ ទីធ្លាក្នុងផ្ទះរបស់អ្នក ស្រូបយកខ្យល់អាកាសបរិសុទ្ធបន្តិច ដកដង្ហើមចេញចូល មួយៗ ៥នាទី ទៅ ១០នាទី រួចហើយ អ្នកនឹងទទួលទានដំណេកស្កប់ស្កល់៕

ដោយ៖ វណ្ណៈប្រភព៖ greatist