ចិន៖ ក្មេងប្រុសជំទង់ម្នាក់ បានសម្លាប់មនុស្ស ៨នាក់ និងធ្វើឱ្យមនុស្ស ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ ដោយសារតែ ខូចចិត្តរឿងសង្សារសុំបែក។
យោងតាមបណ្តាញសារពត៌មាន nydailynews បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ Li អាយុ ១៧ឆ្នាំ បានប្រើកូនកំាបិតចាក់សម្លាប់សមាជិក ក្នុងគ្រូសាររបស់គាត់ ២នាក់ និងចាក់សម្លាប់មនុស្ស ៦នាក់ផេ្សងទៀត បន្ទាប់មកក៏រត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។
ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយ ជនសង័្សយ ត្រូវប៉ូលិសចាប់ខ្លួបាន ហើយបាននាំមកសាកសួរចំលើយពាក់ព័ន្ធនឹងករណីឃាតកម្មលើខាង ប៉ុន្តែជនសង្ស័យមិនបាននិយាយអ្វីច្រើនទេ គាត់គ្រាន់តែឆ្លើយថា គាត់សម្លាប់មនុស្សទាំងនោះ ដោយសារតែសង្សារជាទីស្រឡាញ់របស់គាត់សុំបែក៕



ដោយ៖ វណ្ណៈប្រភព៖ nydailynews