ក្រុមហ៊ុនទូរស័ព្ទ NEO របស់ចិន ទើបបានឧទ្ទេសនាមស្មាតហ្វូន NEO M1 ដែលមានកម្មវិធីខុសពីគេ អនុញ្ញាតឱ្យវាដំណើរការ Android និង Windows Phone ក្នុងពេលតែមួយ ដើម្បីនាំមកនូវបទពិសោធថ្មី ប្លែក សម្រាប់អ្នកប្រើប្រាស់។

/

/

NEO M1 មានរចនារូបរាងស្ដើង រួមជាមួយនឹងចំណុចសំខាន់ដទៃគួរឱ្យចាប់អារម្មណ៍។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះ នោះគឺ NEO M1 ដំណើរការដោយឈីប MediaTek និងមានតម្លៃត្រឹមតែ ១៧៩,៩៩ ដុល្លារអាមេរិក។

/

/

អំពីគ្រឿងម៉ាស៊ីន ស្មាតហ្វូន NEO M1 នេះ មានអេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន HD 720x1.280 pixel ប្រូសេសឺរ quad-core MediaTek MT6582 កម្រិត 1,3 GHz រួមនឹង RAM 1GB អង្គចងចាំក្នុងម៉ាស៊ីន 8GB និងអាចប្រើ microSD ។ ស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិ​បត្តិ​ការ​ ២ នេះ ត្រូវបានបំពាក់កាមេរ៉ា មុខ 5 megapixel និងកាមេរ៉ាក្រោយ 13 megapixel ហើយវា សុទ្ធតែជាបច្ចេកវិទ្យាសេនសឺររូបភាពរបស់ Sony ។ ចំណែកថាមពលថ្ម ឡើងដល់ 2.000 mAh ។

/

/

ប្រភពព័ត៌មាន ឱ្យដឹងថា ទូរស័ព្ទឆ្លាតវៃ NEO M1 នេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិចំនួន ២ គឺ Android 4.2 និង Windows Phone 8 ។ ស្មាតហ្វូនតម្លៃទាបនេះ អាចដំឡើងប្រព័ន្ធ Windows Phone 8.1 ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/gizmochina