មានអ្នកគ្រូម្នាក់ បង្រៀនពី មេរៀនសាសនា ដែលពាក់ព័ន្ធនឹងឋាននរក និង ឋានសួគ៌។
បន្ទាប់មក គាត់ក៏បាន និយាយ ទៅកាន់សិស្សទាំងអស់ថា៖  ឋាននរក ជាកន្លែងរស់នៅរបស់មនុស្សដែលបានប្រព្រឹត្តិអំពើមិនល្អ។ ចំណែក ឋានសួគ៌  ជាកន្លែងរស់នៅមនុស្សណាដែលបានប្រព្រឹត្តិអំពើល្អ និង ជាទីកន្លែងមួយ ដ៏ស្រស់ស្អាត។
width=456

អ្នកគ្រូ៖ តើអ្នកណា ចង់ទៅឋានសួរខ្លះ លើកដៃ? ពេលនោះ មានសិស្សជាច្រើន បានលើកដៃគ្រប់គ្នា លើកលែងតែក្មេងស្រី ម្នាក់ប៉ុណ្ណោះមិនលើកដៃ។អ្នកគ្រូ៖ ហេតុអ្វីប្អូន មិនលើកដៃ មិនចង់ទៅឋានសួរ នឹងគេទេឬ? សិស្សស្រី៖ ច៎ា! ចង់ទៅអ្នកគ្រូ! ប៉ុន្តែ ម៉ាក់ខ្ញុំប្រាប់ថា   ថ្ងៃនេះចេញពីរៀន    ត្រូវប្រញាប់ត្រលប់ទៅផ្ទះវិញ! ចឹងហើយ ខ្ញុំទៅឋានសួគ៌ ជាមួយមិត្តភក្តិមិនបានទេ!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke