ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយល្បិចរប៉ិលរប៉ូច (Prank) របស់ក្រុមមនុស្សមួយក្រុមនោះ ក៏បានធ្វើអោយសាធារណៈជន ​ទទួលបាននូវអារម្មណ៍បែបរ៉ូមែនទិច មួយនោះគឺ​  ការថើបនៅក្រោមដំណក់ភ្លៀង ។

ជាការពិត    វីដេអូមួយខាងក្រោមនេះ  ពិតជាមានការចាប់អារម្មណ៍ជាខ្លាំង  បន្ទាប់ពីបានបង្ហោះចូលទៅក្នុងគេហទំព័រវីដេអូ ដ៏ពេញនិយម  Youtube  ពោលគឺ  ទទួលបានការចូលទស្សនាដល់ទៅជាង ២ សែនដងឯណោះ ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ

width=435

វីដេអូ ល្បិចរប៉ិលរប៉ូច (Prank) មួយនេះ គឺជាសកម្មភាព របស់ក្រុមមនុស្សមួយក្រុមដែលមានលោក  Stuart Edge  រួមនឹងមិត្តភក្កិប្រុសស្រីមួយចំនួនផ្សេងទៀត  រួមផ្សំគំនិតគ្នាធ្វើជាការវាស់ស្ទង់មតិសាធារណៈជន ថាតើ ពួកគេធ្លាប់ថើបបែបរ៉ូមែនទិចនៅក្រោមតំណក់ទឹកភ្លៀងដែរឬទេ ?   ភាគច្រើនពួកគេបានឆ្លើយថា  ពិតជាមិនធ្លាប់បានធ្វើនោះទេ រំពេចនោះ ស្រាប់តែតំណក់ទឹកភ្លៀង ដែលពួកគេបានរៀបចំនោះ ក៏បានបង្អុលធ្លាក់ចុះមក ជាចលករញ៉ាំងអោយសាធារណៈជន ទាំងនោះ ធ្វើសកម្មភាពរ៉ូមែនទិចបែបនេះជាមួយនឹងក្រុមមនុស្សថតវីដេអូល្បិចរប៉ិលរប៉ូច (Prank) នេះតែម្តង។ ខាងក្រោមជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា ៖

ដោយ ៖ មង្គលប្រភព ៖ spy